កីឡា&សុខភាព

វិធីធ្វើបាយដំណើបសង់ខ្យាស្លឹកតើយ (មានវីដេអូ)!

គ្រឿងផ្សំ៖ អង្ករដំណើប ៤០០ក្រាម (លាងអោយស្អាត ត្រាំទឹកចោល១យប់), ខ្ទិះដូង ១៥០មីលីលីត្រ, ទឹក ១០០មីលីលីត្រ, អំបិល ១ស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣សន្លឹក។ គ្រឿងផ្សំសង់ខ្យា៖ ទឹកស្លឹកតើយ ១៥០មីលីលីត្រ (ស្លឹកតើយ ១០សន្លឹក កិនជាមួយទឹក ២០០មីលីលីត្រ), ខ្ទិះដូង ២០០មីលីលីត្រ, ម្សៅពោត ៥ស្លាបព្រាបាយ, ម្សៅសម្រាប់ធ្វើនំ ៣ស្លាបព្រាបាយ, ស៊ុត ៣គ្រាប់ (យកតែពងក្រហម), ស្ករស ១៤០ក្រាម ។ វិធីធ្វើ៖ ១.យកអង្ករដំណើបលាយជាមួយខ្ទិះដូង និងអំបិលច្របល់អោយសព្វចូលគ្នាល្អ រួចដាក់ស្លឹកតើយចូល ហើយយកទៅដាក់ចំហុយ រយៈពេល ២៥នាទី ២.យកស៊ុតលាយជាមួយស្ករស វាយច្របល់ចូលគ្នាអោយសព្វល្អ រួចដាក់ទឹកស្លឹកតើយ និងខ្ទិះដូងចូលលាយអោយសព្វចូលគ្នា ហើយដាក់ម្សៅទាំងអស់ចូលច្របល់ចូលគ្នាអោយសព្វ រួចចាក់ច្រោះកុំអោយមានកាក ទុកមួយឡែក ៣.លើកបាយដំណើបចេញយកមកជ្រោយអោយសព្វ រួចរៀបវាអោយស្មើល្អវិញ ហើយយកដាក់ចំហុយរយៈពេល ១០នាទីទៀត ៤.បន្ទាប់មកយកទឹកស្លឹកតើយដែលលាយហើយ យកដាក់រម្ងាស់ប្រើភ្លើងតិចៗកូរវារហូតឡើងខាប់ល្អ ហើយលើកចេញពីចង្រ្កាន ៥.រួចរាល់អស់ហើយយកសង់ខ្យាទៅចាក់ពីលើបាយដំណើប ដាក់ចំហុយរយៈពេល…

កីឡា&សុខភាព

មិនដែលដឹងទេថាមានអត្ថប្រយោជន៍ហើយជួយដល់សុខភាពយើងទៀត ៉អត្ថប្រយោជន៍នៃផ្លែសំរ៉ង ៉!!

ផ្លែសំរងសំបូរទៅដោយកាកសរសៃ(FIBER)ដ៏ខ្ពស់ដែលជាហេតុឲ្យមានប្រសិទ្ធភាពក្នុងការ សម្រកទម្ងន់បញ្ចុះខ្លាញ់,ស្ករបានយ៉ាងប្រសើរ ដោយសារសាច់ទន់ដូចចាហួយនៃ ផ្លែសំរង ជួយបឺតសារធាតុខ្លាញ់ពីក្នុងខ្លួនបាន។+របៀបធ្វើទឹកសំរង៖-ផ្លែ សំរង៣០គ្រាប់លាងទឹកឲ្យស្អាតរួចដាក់ត្រាំចោលពី៤-៥ម៉ោង -ពេលសំរងរីកបេះយកសាច់ដែលរីកទន់ដូចចាហួយនិងកៀបរើសយកសរសៃរឹងៗចេញឲ្យស្អាតដាក់កន្ត្រងលាងទឹកទាល់ថ្លា ទើបយកសាច់សំរងទៅដាក់ក្នុងឆ្នាំងដាក់ទឹកដាំទាល់តែតែសាច់សំរងឡើងថ្លាដាក់ស្ករចូលតាមចំណូល។អាចបរិភោគក្តៅៗឬត្រជាក់ដាក់ទឹកកក។+ពេលវេលាញ៉ាំមានប្រសិទ្ធភាពគឺ៖- ម៉ោង៣-៥ព្រឹក(បំប៉នសួត)– ម៉ោង៥-៧ព្រឹក(ជួយពោះវៀនធំឲ្យមានចលនា)-ម៉ោង៩-១១ព្រឹក(បឺតជាតិខ្លាញ់)-ពេលរសៀលឡើងទៅជួយក្រលៀន-មុនចូលដំណេក (ជួយក្នងការបន្ទោរបង់)។+សារៈប្រយោជន៍ផ្សេងៗទៀត៖-ជួយការពារពីជម្ងឺហឺត,បំប៉នសួត-សាច់ទន់រីកពេលត្រូវទឹកនៃផ្លែសំរងផ្តល់ភាពត្រជាក់បំបាត់រលាកភ្នែក,ភ្នែកក្រហម(យកសាច់សំរងដាក់ក្នុងស្បៃស្អាតដាក់ស្អំពីលើភ្នែក)-បំបាត់,ពិស,ក្តៅក្អក,ក្អកស្ងួត,រមាស់ក,ឈឺកមិនមានសម្លេង-អ្នកជំងឺ ក្តៅសួត, រលាកពោះវៀនធំ, ទល់លាមក, ឬសដូងបាត, គ្រួសក្នុងតម្រងនោមបំប៉នក្រលៀន។ប្រភព៖ eangsophalleth

កំសាន្ត&ប្លែកៗ

គួរឲ្យខ្នាញ់ ! កាន់តែធំកូនប្រុសរបស់ ម៉ារីម៉ា កាន់តែសង្ហារ និងមានមុខមាត់ស្រស់ស្អាតខ្លាំងជាងម៉ាក់ប៉ាគេទ្វេដង …

កម្សាន្ត ៖ ជឿថាប្រិយមិត្តដែលធ្លាប់តាមដានរឿងភាគរបស់ ហ្វីលីពីន ច្បាស់ជាបានស្គាល់ជាក់ជាមិនខានពីតារាសម្តែងស្រីម្នាក់គឺ នាង Marian Rivera ហៅ ម៉ារីម៉ា បច្ចុប្បន្ន ម៉ារីម៉ា ត្រូវបានគេឃើញថានាងជាមួយនិងគ្រួសាររបស់នាងកំពុងតែមានសុភមង្គលខ្លាំងណាស់ បន្ទាប់ពីនាងបានរៀបរាប់ជាមួយនិងតារាសម្តែងប្រុសដ៏ល្បីម្នាក់ប្រចាំប្រទេស ហ្វីលីពីន ផងដែរ ។ យ៉ាងណាមិញបន្ទាប់ពីរៀបរាប់រួចឃើញថាពេលនេះតារាសម្តែងនាង ម៉ារីម៉ា ជាមួយនិងស្វាមីពេលនេះបង្កើតកូនបានចំនួន ២ នាក់ហើយ ហើយកូនរបស់នាងមានស្រីម្នាក់និងប្រុសម្នាក់ ។​​ ហើយកូនរបស់នាងគឺសុទ្ធតែមានសម្រស់ស្រស់ស្អាតខ្លាំងណាស់មិនចាញ់ឪពុកម្តាយរបស់ខ្លួនទេ ។ ដោយឡែកអ្វីដែលគួរឲ្យចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺកូនប្រុសពៅរបស់នាងដែលមានឈ្មោះថា Sixto ហើយពេលនេះគេមានអាយុ ២ខួបផងដែរ Sixto គ្រាន់តែកើតមកភ្លាមបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីបានឃើញមុខមាត់របស់ក្មេងប្រុសម្នាក់នេះ ព្រោះតែគាត់មានរូបរាងសង្ហារខ្លាំង មិនធម្មតា ឃើញហើយពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់៕

កីឡា&សុខភាព

សូមជួយ​ ស៊ែរ​ ម្នាក់​១ផង!!!នេះជាការ​ កែឆ្នៃ​ ចេញពី​ សំបកទំពាំង​ ដែលអាចយកមកប្រេីជំនួសចានស្នោបានហេីយថែមទាំងកាពារបរិស្ថានថែមទៀតផង​

ថ្មីៗនេះមានការបង្ហោះនូវគំនិតច្នៃប្រឌិតថ្មីមួយដែលធ្វើអោយមហាជនមានការគំាទ្រយ៉ាងខ្លំាងដោយសារតែការគំនិតច្នៃប្រឌិតនោះនេះជាការ​ កែឆ្នៃ​ ចេញពី​ សំបកទំពាំងអោយក្លាយជាចានមួយយ៉ាងស្អាត។នេះបើយោងតាមហ្វេសប៊ុកផេក កសិកម្មស្រុកយើងបានសរសេរបង្ហោះថានេះជាការ​ កែឆ្នៃ​ ចេញពី​ សំបកទំពាំង​ ដែលអាចយកមកប្រេីជំនួសចានស្នោបានហេីយថែមទាំងកាពារបរិស្ថានថែមទៀតផង​។ តេីបងប្អូន​ អ៊ុំ​ពូមីង​ គាំទ្រ​ ទេ? បេីគាំទ្រ​ សូមជួយ​ ចែករំលែក​ ស៊ែរ​ ម្នាក់​១ផង​។ ក្រោយពីបង្ហោះសារនេះបានធ្វើអោយមហាជននំាគ្នាលើកទឹកចិត្តនិងកោតសរសើរនូវគំនិតមួយនេះដើម្បីចូលរួមក្នុងកាត់បន្ថយប្រើប្រាស់ចានធ្វើពីជ័រនិងការកាត់បន្ថយការបំពុលបរិស្ថាន។

កំសាន្ត&ប្លែកៗ

ចេះតែឮសំឡេងចម្លែកចេញពីក្នុងអណ្ដូងស្ទើររៀងរាល់យប់ ក៏សម្រេចចិត្តរាយការណ៍ទៅប៉ូលិស ចុងក្រោយបែរជាប៉ូលិសមកប្រាប់ថាវារបស់នេះទៅវិញ..

បរទេស៖ អណ្ដូងស្ងួតទឹកដ៏ចំណាស់មួយកន្លែង ដែលនៅស្ថិតក្នុងខេត្ត Hebei នៃប្រទេសចិន បានបង្កឲ្យមានភាពភ័យខ្លាចយ៉ាងខ្លាំងដល់អ្នកភូមិ ដោយសារវាតែងតែបានបញ្ចេញសំឡេងចម្លែកចេញពីខាងក្នុងមក។ តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសម្នាក់នាមត្រកូលថា លី ជាកសិករ រស់នៅក្នុងភូមិខាងលើ បានសាងសង់ជម្រកជ្រូក នៅក្បែរអណ្ដូងចម្លែកនោះក្នុងទីធ្លាផ្ទះរបស់គាត់។ ហើយចាប់តាំងពីជម្រកជ្រូកសាងសង់រួចមក គាត់បានសង្កេតថា នៅពេលពាក់កណ្ដាលយប់ មានសំឡេងចម្លែកចេញពីខាងក្នុងអណ្ដូងជានិច្ច ដែលធ្វើឱ្យគាត់បារម្ភយ៉ាងខ្លាំង ដោយគិតសង្ស័យថា ប្រហែលវាជាសំលេងរបស់ចោរដែលពួនចាំដើម្បីលួចជ្រូករបស់គាត់។ ដោយលោកបានគិតក្នុងចិត្តថា ប្រសិនបើមានក្រុមចោរលួចពួននៅក្រោមរង់ចាំលួចជ្រូករបស់គាត់ នោះក្រុមគ្រួសារគាត់នឹងជួបប្រទះបញ្ហានេះជាមិនខាន។សម្លេងចម្លែកនេះចេះតែបន្តលឺរាល់ថ្ងៃ ប៉ុន្តែមិនមានអ្វីកើតឡើងដូចអ្វីដែលលោក លី បានគិតខាងលើនោះទេ។ ទើបយូរៗទៅ អ្នកភូមិក៏បានដឹងថាអណ្ដូងមានសំឡេងចម្លែក និងគិតថាមានវិញ្ញាណដ៏គួរឲ្យខ្លាចនៅក្នុងនោះ ដល់ថ្នាក់លែងហ៊ានចូលក្បែរ។ បើទោះជាយ៉ាងណាក៏ដោយ ក៏លោក លី មិនជឿរឿងរ៉ាវទាំងនេះទេ ដូច្នេះគាត់ក៏សម្រេចចិត្តរាយការណ៍ទៅកាន់ប៉ូលិស។ ដោយ ផ្អែកលើការពិសោធរបស់ប៉ូលិសបានរកឃើញថា អណ្ដូងនេះមានដានសកម្មភាពចោរប្លន់ផ្នូរ ហើយដើម្បីឲ្យកាន់តែច្បាស់ ប៉ូលិសក៏បានស្នើឱ្យអ្នកជំនាញខាងផ្នែកបុរាណវិទ្យា ចុះមកពិនិត្យបន្ថែមផងដែរ។យ៉ាងណាមិញ ក្រោយពីឆែកឆេរ និងពិនិត្យជាច្រើនដងរួចមក គេបានរកឃើញផ្នូរបុរាណអាយុកាលច្រើនឆ្នាំមួយ ដែលកប់នៅក្នុងទីធ្លាផ្ទះរបស់លោក លី តែម្ដង។ ចំពោះសំឡេងវិញ គេមិនដឹងថាជាអ្វីឲ្យពិតប្រាកដឡើយ ហើយចំពោះការរកឃើញនេះដែរ ខាងក្រុមគ្រួសាររបស់លោក លី ត្រូវបានស្នើសុំឲ្យផ្លាស់កន្លែងរស់នៅ ដោយសារមានដានអំពើចោរកម្មច្រើនពេក។…

កំសាន្ត&ប្លែកៗ

ប្រុងប្រយ័ត្ន! រាជធានី-ខេត្តចំនួន៧ អាចប្រឈមនឹងជំនន់ទឹកភ្លៀង

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងថា រាជធានី-ខេត្តចំនួន៧ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារមានឥទ្ធិពលកើតឡើង៤ស្របគ្នា បានកើតឡើងនៅក្នុងប្រទេសកម្ពុជា។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុរួចមកឃើញថា ចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុនៅកម្ពុជា មានលក្ខណៈប្រែប្រួលគួរឲ្យកត់សម្គាល់។ ក្រសួងថា មូលហេតុដោយមានឥទ្ធិពលកើតឡើង៤ ស្របគ្នានោះរួមមាន៖ * ជ្រលងសម្ពាធទាបឥណ្ឌា * ប្រព័ន្ធសម្ពាធទាប (ITCZ) អូសកាត់លើកម្ពុជា * សម្ពាធទាប១០០៦ហិតូប៉ាស្កាល់នៅចំពីលើ។ *ខ្យល់សមុទ្រ Breeze និងបក់ចូលមក លើផ្ទៃដីបង្កើតជាពពកក្រាស់ៗ លក្ខណ:បែបនេះ ធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី៦-១១ ខែកញ្ញានឹងមានស្ថានភាពដូចខាងក្រោម៖ ទី១៖ តំបន់វាលទំនាប៖ ផ្ទៃមេឃអួរអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្ហូរទៅខ្លាំង និងអាចប្រឈមនឹងជំនន់ទឹកភ្លៀង Flash Floods នៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ទី២៖ បណ្តាខេត្តនៅតំបន់តាមតំបន់ខ្ពង់រាបជួរភ្នំដងរែង…

កំសាន្ត&ប្លែកៗ

ស្រណោះណាស់! ទិដ្ឋភាព បូជា ស.ពអ្នកគ្រូពេទ្យជួរមុខ …(មានវិដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខេត្តព្រះសីហនុ ៖ ដូចដែលបងប្អូនប្រិយមិត្តបានដឹងនិងជ្រាបជាដំណឹងរួចមកហើយ ករណីដែលអ្នកគ្រូពេទ្យនម្នាក់ ត្រូវបាន ស្លា ប់បាត់ប ង់ជី វិ ត ដោយសារតែ ឆ្លងជំងឺកូវីដ១៩ ពីអ្នកជំ ងឺ ដែល ខ្លួនបាន មើលថែក្នុងមណ្ឌលព្យាបាលកូវីដ។ ដោយឡែកខាងក្រោមនេះគឺជាវិដេអូបូជាស ពរបស់អ្នកគ្រូពេទ្យ ជួរមុខ អ៉ឹម ស្រីនិ ដើម្បីជ្រាបកាន់តែច្បាស់ ទស្សនាវិដេអូខាងក្រោមនេះ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំសាន្ត&ប្លែកៗ

អស្ចារ្យណាស់ខ្មែរយើង!!! គំនូរបរិយាយពី ជីវភាពរស់នៅសម័យអង្គរ មើលហើយពិតជាគួរអោយសរសើរដល់ស្នាដៃ…

សម័យអង្គរដែលមានអំឡុងពេលជាច្រើនរយឆ្នាំនោះ ខ្មែរយើងមានសាកលវិទ្យាល័យជាច្រើន ដែលមានជំនាញ ទាំងវិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្រ្តពិត មាននៅតំបន់ប្រសាទ តាព្រហ្ម នាគព័ន្ធ ព្រះខ័ន។ ព្រះនាងជ័យទេវីបានផ្សព្វផ្សាយឲ្យកុមារ យុវជន មករៀន ទស្សនៈវិជ្ជា ការអប់រំផ្លូវចិត្ត ដោយមានកន្លែងស្នាក់នៅ ឈ្មោះភូមិធម្មទេរ។មានសិស្ស និស្សិតពីប្រទេសចិនមករៀនផងដែរ។ (តាមការបញ្ជាក់របស់ លោកបណ្ឌិត វង់ សុធារ៉ា គឺមានចារលើសិលាចារិកប្រសាទភិមានអាកាស)។សាកលវិទ្យល័យនៅបរិវេណប្រាសាទតាព្រហ្មមានបង្រៀនអក្សរសាស្រ្ត សិល្បៈ និងសាសនា ដែលមានព្រះនាងឥន្ទ្រទេវី ជាសាកលវិទ្យាធិការ។ សាកលវិទ្យាល័យនៅបរិវេណប្រាសាទព្រះខ័នមានបង្រៀន ស្ថាបត្យកម្ម និងការគ្រប់គ្រង។ ផ្នែក សុខាភិបាលនៅបរិវេណប្រសាទនាគព័ន្ធ។(តាមការបញ្ជាក់របស់បណ្ឌិត ចន្ទ រតនា ) ។សម័យអង្គរមានមន្ទីរពេទ្យ រាប់រយកន្លែង មានគ្រូពេទ្យពូកែៗ និងឳសថល្អៗ។ ​(កូននាគ-Konneak) ទស្សនា គំនូរបរិយាយពី ជីវភាពរស់នៅសម័យអង្គរ ខាងក្រោម ថាតើសម័យអង្គរយ៉ាងណា?

កំសាន្ត&ប្លែកៗ

កូនខ្មែរត្រូវដឹង! តើ ប្រាសាទអង្គរវត្ត ប្រើ​កម្លាំង​ពល កម្ម មនុស្ស ​ដំរី ​និង ​ថ្ម អស់ប៉ុន្មាន ដើម្បីសម្រេច?

ប្រាសាទអង្គរវត្តដែលចែករយៈពេល យប់ និង ថ្ងៃ ស្មើគ្នា (សមរាត្រី) គ្រប់អ័ក្សនៃប៉មរបស់ប្រាសាទ គឺកើតចេញពីរង្វង់មូលដែល តំណាងឲ្យ ហ្វូងតារា ត្រាគោ (Draco)កឦសកលដែលមានអាយុកាល ប្រមាណជា ២លានឆ្នាំពន្លឺ ។ប្រាសាទអង្គរវត្តមាន រឿងខ្លះអ័ក្ស ៣ ជាន់ជាប់ៗគ្នាបើធៀបនឹងផ្ទៃទឹកបារាយ (បច្ចុប្បន្នបារាយខាងកើតត្រូវបានរីងស្ងួត)អ័ក្សទាំង ៣ ប្រៀបដូច វាងផ្កាយរណបដែលបង្ហោះនៅពេលបច្ចុប្បន្ន។ គ្រឹះប្រាសាទធ្វើអំពីដីខ្សាច់ ដែលពឹងលើចរន្តខ្សែទឹករបស់ភ្នំគូលែន ភូទាំងស្រុង។ អង្ករវត្ត ស្ថិតន័ងរូស័ទី៧នៃរយៈទទឹងរបស់ផែនដីដែលខ្សែរនោះជាន់គ្នាជាមួយន័ង ប្រាសាទពីរ៉ាមីត ជីហ្សា របស់អេស៊ីប ប្រាង្គធំកឈទអ៊ុតសា របស់ម៉ិចស៊ិច និងចុង ក្រោយជាមួយរូបសំណាកមនុស្សបុរេប្រវត្តិរបស់ឈីលី ។ប្រាសាទមួយនេះមានលក្ខណៈពីសេសមួយគឺប្រែពណ៍ពីសំរឹទ្ធទៅប្រាក់ ព័ប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល។អង្គរវត្តជាស្ថាបត្យកម្មបានទទួលការគណនានឹងធ្វើឡើងយ៉ាងសុក្រឹត្យបំផុតនៅលើពិភពលោក។ ក្រុមអ្នកស្រាវជ្រាវនៅតែចោទជាសំនួរទៅ កាន់ប្រាសាទដ៏អស្ចារ្យក្នុងលោកនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំសាន្ត&ប្លែកៗ

គ្រប់គ្នាមើលងាយ ដោយសារតែគាត់ជាកម្មកររោងចក្រ ដែលមានមុខអាក្រក់ខ្លាំង ក្រោយមកក៏ជួបរឿងចម្លែកនិងស្រក់ទឹកភ្នែកគ្រប់គ្នា..

បុសរម្នាក់ដែលជាកម្មករនៅប្រទេសថៃ ដោយគាត់មានឈ្មោះថា Noppajit Monlin ភេទប្រុស អាយុ ២២ឆ្នាំ ដោយគាត់បានប្រែកាយក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀត ដោយពីមុនមុខឡើងអាក្រក់ និងមានអ្នកមើលងាយជាច្រើន តែមកដល់ពេលនេះវិញគឺសូម្បីតែតារាក៍សូមខ្មាស់ដែរ។ក្រោយពីគាត់បានវះកាត់កែសម្ផស្សរួចមក គាត់ក៍បានមកស្រុកកំណើតវិញដើម្បីមកជួបជុំឪពុកម្តាយ ពេលមកដល់ផ្ទះ គឺគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយម្តាយរបស់គាត់មើលគាត់មិនស្គាល់ទល់តែសោះ ព្រោះតែគាត់មានរូបរាងសង្ហាខ្លាំងណាស់។ យុវជនរូបនោះគឺមានថ្គាមវៀចតាំងពីកំណើត ហើយមុខមិនស្អាតទៀត ដែលធ្វើអោយអ្នកដែលធ្វើការជាមួយនឹងគាត់មិនសូវជាចង់រាប់អានគាត់នោះទេ។មូលហេតុដែលគាត់មានលទ្ធភាពទៅកែសម្ផស្សនៅប្រទេសកូរ៉េ គឺដោយសារតែគាត់បានផ្សងព្រេងចូលក្នុងកម្មវិធីទូរទស្សន៍មួយ​ដែល​មាន​ឈ្មោះ​ថា Let Me in Thailand ទើបធ្វើអោយគាត់មានសំណាង បានទៅវះកាត់កែសម្ផស្សនៅប្រទេសកូរ៉េ។ គូ្រពេទ្យនៅប្រទេសកូរ៉េបាននិយាយថា គាត់ត្រូវបានវះកាត់ប្តូរទំរង់មុខសឹងតែទាំងអស់ ដោយប្រើរយះពេល៣ខែ ហើយនឹងបានចាក់ថ្នាំបំបាត់ស្នាមអុជខ្មៅ ទើបគាត់អាចមកប្រទេសថៃវិញ។នៅពេលគាត់ត្រលប់មកប្រទេសថៃវិញ គាត់ក៍បានមកដល់ភោជនីដ្ឋានមួយ ហើយឃើញម្តាយគាត់នៅទីនោះ គាត់ក៍ទៅអង្គុយញាំអីនៅមុខគាត់ តែម្តាយរបស់គាត់មិនស្គាល់គាត់ទាល់តែសោះ។ ហើយគាត់ក៍បានដើរជិតម្តាយរបស់គាត់នឹងបាននិយាយថា លោកគឺជាកូនបង្កើតរបស់គាត់ ធ្វើអោយម្តាយរបស់លោករំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែក។សូមទស្សនាវីដេអូខាងក្រោម