ទេវតាមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំជូត ដែលត្រូវនឹងវេនព្រះនាង គោរាគទេវី ជាបុត្រីទី ២ នៃកបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនូវព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អាភរណៈទ្រង់ពាក់កែវមុក្តា (គុជខ្យង) ភក្សាហារទ្រង់សោយតេលំ (ប្រេងរុក្ខជាតិ) ទ្រង់អាវុធ ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់យដ្ឋិ គង់ផ្ទំបើកព្រះនេត្រលើខ្នងព្យគ្ឃៈជាពាហនៈ (សត្វខ្លា) ។
សម្រាប់ឆ្នាំថ្មីនេះ បើតាមសៀវភៅមហាសង្ក្រាន្តឆ្នាំជូតរបស់ឯកឧត្តម អ៊ឹម បុរិន្ទ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្រ្ត និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញពីការព្យាករណ៍សម្រាប់លោកអ្នកដែលកើតឆ្នាំជូត និង អាយុដូចរៀបរាប់ខាងក្រោម ដោយទំនាយទាយថានឹងមានលាភសក្ការៈធំ ។
បុរសអាយុ ៩, ១៤, ២១, ២៦, ៣៣, ៣៨, ៤៥, ៥០, ៥៧, ៦២, ៦៩, ៧៤, ៨១ ឆ្នាំ និង ស្ត្រីអាយុ ១៤, ១៩, ២៦, ៣១, ៣៨, ៤៣, ៥០, ៥៥, ៦២, ៦៧, ៧៤ និង ៧៩ ឆ្នាំ
ទំនាយថាជាឆ្នាំនាំមកនូវឃោគលាភសក្ការៈគិតប្រកបការងារអ្វីដែលបានសម្រេចដូចសេចក្តីសម្រេចគ្រប់ប្រការ ដែលបែងចែកចេញបានដូចតទៅនេះ ៖ ជោគលាភ នឹងបានទ្រព្យសម្បត្តិលុយកាក់មាសប្រាក់ និង វត្ថុមានតម្លៃគ្រឿងប្រដាប់លម្អគេហដ្ឋានដីធ្លី ឬ បានឡើងប្រាក់ខែ និង ប្រាក់បំណាច់ផ្សេងៗទៀត ។
កិត្តយស ការសិក្សានឹងប្រឡងជាប់ដូចសេចក្តីប្រាថ្នា បើនៅទំនេរនឹងបានការងារធ្វើ បើមានការងារធ្វើស្រាប់ហើយនឹងបានឡើងមុខតំណែងខ្ពស់ឡើង ។ កេរ្តិ៍ឈ្មោះ នឹងទទួលបានសេចក្តីនិយមរាប់អានលើកតម្កើងមុខមាត់ពីមនុស្សមជ្ឈដ្ឋានការងារ ឬ នៅក្នុងផ្ទះជាទីពេញចិត្តដល់ខ្លួនឯង និង អ្នកដទៃ ។
សេចក្តីសុខ នឹងបានជួបប្រទះនឹងសេចក្តីស្នេហ៍ដ៏បរិសុទ្ធ ឯអ្នកដែលមានគូគ្រងហើយនឹងមានបុត្រជាទីស្រឡាញ់ពេញចិត្ត សេចក្តីសុខនឹងកើនឡើងទ្វេដងថែមទៀត ។
ដោយឡែកចំពោះមនុស្សប្រុសអាយុ ៣៨, ៤៥, ៥០, ៥៧ ឆ្នាំ ឯមនុស្សស្រីអាយុ ៣៨, ៤៣, ៥០ ឆ្នាំ ទំនាយទាយទៀតថា បើរៀបអាពាហ៍ពិពាហ៍ហើយនឹងមានកូន បើនៅលីវនឹងបានរួមរក្សអភិរម្យសមសេចក្តីបំណងប៉ងប្រាថ្នា ឬ បានទទួលលាភសក្ការៈជាវត្ថុមានជីវិតផ្សេងៗទៀតចូលមកក្នុងផ្